លោក អ៊ី សុខ​ឡេង ត្រូវ​ពលរដ្ឋ​ស​សើ​រថា ជា​ដឹកនាំ​ដ៍​ល្អ​មួយរូប​លេចធ្លោ ក្នុង​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ ​កន្លងមក​មាន​បងប្អូន​ខ្លះ បាន​បញ្ចេញមតិ​រិះគន់​ផង តែ​ខ្ញុំ​អាច​និយាយបានថា អភិបាលក្រុង​រូបនេះ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ធនធាន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ការការពារ​សន្ដិសុខ សុវត្ថិភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ពិតជា​កោតសរសើរ​ខ្ពស់ ចំពោះ​ភាព​ទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់​បំ​ពេញ​តួនាទី បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ខ្លាច​ការនឿយហត់​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ធ្វើយ៉ាងណា​អោយ​បងប្អូន​និង​ប្រជា​ពលរ​ដ្ធ​បាន​ភាពកក់ក្តៅ​និង​សុខ​សុ​វត្តិភាព​ជាពិសេស​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បំពេញ​តួរ​នាទី​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ​។​

​យ៉ាងពិត​ប្រាកដ​ទោះបី​ក្នុងកា​លះ​ទេ​សះ​យ៉ាងណា​ក៍ដោយ​ក៍ លោក​យក​ប្រជាពលរដ្ឋ​ជាធំ តាម​ប្រសាសន៍​ប្រមុខ​រាជ​រា​ដ្ឋា​ភិ​បាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក​បាន​ណែនាំ​ដាក់​កាយ​វិចារ​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​លក្ខខណ្ឌ​អោយ​សក្តិ​សមជា​អ្នកបម្រើ​ប្រជា​ពលរ​ដ្ធ​យ៉ាងពិត​ប្រាកដ​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​នៅក្នុង​ព្រះសីហនុ មានការ​កោត​ស​សើរ​នូវ​ស្នាដៃ​ក្នុងការ​ដឹកនាំ​ពី​លោក​កន្លងមក​រហូតដល់​បច្ចុប្បន្ន​។​

​ជាពិសេស​បានរៀបចំ​ហេ​ដ្ធា​រចនាសម្ព័ន​ក្នុង​ព្រះសីហនុ​អោយ​កែប្រែ​មុខមាត់​ថ្មី​គួរអោយ​មោទនភាព​នូវ​ស្នាដៃ​ដឹកនាំ​លោក​មានការ​រីកចម្រើន​យ៉ាង​ពេញទំហឹង​និង​ទាក់ទាញ​អ្នកវិនិយោគ​គិ​ន​មករក​ស៊ី​នៅក្នុង​ក្រុងព្រះសីហនុ​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​គួរអោយ​ស្ងប់​ស្ញែង និង​ទទួលបាន​ការលើក​ស​សើរ​ពី​ស្រទាប់​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ​ថា ជា​អ្នកដឹកនាំ​ពិតប្រាកដ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close