រថយន្តធំ រេចង្កូតបុកសាំយ៉ុងចំពាក់កណ្តាល សំណាងគ្រាន់តែរបួសស្រាល២នាក់

ខេត្តពោធិ៍សាត់៖ មនុស្សចំនួន ២នាក់ បានរងរបួសស្រាល ខណៈដែលមានរថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ចំពាក់កណ្តាលខ្លួន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់នគរបាលស្រុកក្រគរ បានឲ្យដឹងថា រថយន្តបង្កម៉ាក DEWO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3F-2480 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ក៏ដាច់ក្បាលវេចង្កូតទៅបុករថយន្ត១ទៀត ម៉ាក Sang Yong ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2I.7347 បើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្សចំនួន ២នាក់តែម្តង។
ជនរងគ្រោះឈ្មោះ អ៊ុក រុន អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ (រងរបួសស្រាល ) និងអ្នករួមដំណើរ ឈ្មោះ ផល មាន អាយុ១៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល)។ រីឯអ្នកបើករថយន្តធំ ឈ្មោះ វង់ រក្សា អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកជាបណ្ដាះអាសន្នដើម្បីចាត់ការបន្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។