អាវុធហត្ថព្រះសីហនុ បញ្ជូនជនសង្ស័យ៨នាក់ ទៅតុលាការ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ ជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ដែលជាប់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០។

ជនសង្ស័ងទាំងនោះ រួមមាន៖ ១.ឈ្មោះ ទិត ហ៊ា ហៅ ហួរ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប, ២.ឈ្មោះ សាញ់ ចិន្តា ភេទប្រុស (ភេទទី៣) អាយុ៤៣ឆ្នាំ មុខរបរ បំរើការខារ៉ាអូខេ, ៣.ឈ្មោះ ឈាន ស្រ៉ឺ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងសំណង់, ៤.ឈ្មោះ ឌូក ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់, ៥.ឈ្មោះ ហង់ វ៉ិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ៦.ឈ្មោះ ប៉ា វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៧.ឈ្មោះ ហ្វៀង ហ្វានឡុត (Nguyen Van Luat) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ និង៨.ឈ្មោះ អំ ឡាត់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ចំណែកវត្ថុតាងដកហូតបាន ម្សៅថ្នាំញៀនចំនួន ២៥កញ្ចប់, ទូរស័ព្ទចំនួន ៣គ្រឿង, ម៉ូតូចំនួន ១គ្រឿង, វិទ្យុទាក់ទង ១៣គ្រឿង, អាវុធខ្លី១ដើម, ប្រាក់រៀល ចំនួន២០០.០០០រៀល និងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។