អន្តរក្រសួង​គាំទ្រ​គម្រោង​បង្កើត «​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ស្នេហ៍​-​ទួល​ព័ន្ធ​តា​ឡី​» នៅ​ខេត្តព្រៃវែង​

​ខេត្តព្រៃវែង​៖ ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កាលពី​រសៀល ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ប្រាជ្ញ​ស៊ុន ទីស្តីការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការបង្កើត និង​កំណត់​បែងចែក​តំបន់​គ្រប់គ្រង «​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ស្នេហ៍​-​ទួល​ព័ន្ធ​តា​ឡី​» ក្នុងភូមិ​សាស្ត្រ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។

​កិច្ចប្រជុំ​នេះ មាន​គោលបំណង ចែករំលែក​អំពី​សក្តានុពល​តំបន់ដីសើម​បឹង​ស្នេហ៍​-​ទួល​ព័ន្ធ​តា​ឡី ក្នុងការ​ដាក់​ជា​តំបន់ការពារធម្មជាតិ​ដំបូង​របស់​ខេត្តព្រៃវែង និង​ធ្វើការ​ពិគ្រោះ​យោបល់​ចុងក្រោយ អំពី ការបង្កើត និង​កំណត់​បែងចែក​តំបន់​គ្រប់គ្រង «​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ស្នេហ៍​ទួល​ព័ន្ធ​តា​ឡី​»​។​

​ជា​លទ្ធផល អង្គ​ប្រជុំបាន​គាំទ្រ​ចំពោះ​ការបង្កើត​តំបន់ការពារធម្មជាតិ​នេះ ដែលមាន​វិសាលភាព​ផ្ទៃដី​ចំនួន ៣៩២៤​ហិកតា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close