មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ទទួលមរណភាព នៅព្រឹកមិញ

ខេត្តពោធិ៍សាត់​៖ ចំពោះ​មរណភាព របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ នៅវេលា​ម៉ោង ០៨៖៤៩​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​គេហដ្ឋាន​នៃ​សព ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦២​ឆ្នាំ ធ្វើឱ្យ​មេបញ្ជាការរង នាយទាហាន និង​នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ទាំងអស់ មាន​សេចក្ដី​រន្ធត់​ក្ដុកក្ដួល​ក្រៀមក្រំ​ជាទីបំផុត​។

​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព និង​សូម​លើក​ហត្ថ​បួងសួង ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង​តេ​ជៈ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​បីបាច់​ថែរក្សា ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។​

​ដំណឹង​នេះ​ចាត់ទុក​ជាការ និមន្ត យាង គោរព​អញ្ជើញ បងប្អូន មិត្តភក្ដិ សាច់ញាតិ​ជិត​ឆ្ងាយ​នៃ​សព ដើម្បី​ចូលរួម​ពិធី​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព ដែល​ប្រព្រឹត្តិ​ទៅ​នៅ គេហដ្ឋាន​នៃ​សព ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​R១២ ក្នុង​បូរី​ប៉េង​ហួត​បឹង​ស្នោរ គម្រោង​ទី​៨ រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close