មន្ត្រីជំនាញ ចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ ដល់កសិករ ស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ ក្នុងគោលបំណងបង្កើនសមត្ថភាព ក្នុងចិញ្ចឹមសត្វជូនដល់កសិករ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ ក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមទៅនឹងការប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារការរីករាលដាលជាសកល នៃមេរោគកូវិដ១៩ មន្ត្រីសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានបន្តចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ និងការបំប៉នគោដល់កសិករជាសម្បទានិក ក្នុងដីសម្បទានសង្គមកិច្ចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទន្ទឹមនឹងនេះ ក៏មានមន្ត្រីកសិកម្ម ដែលប្រចាំការក្នុងស្រុកគងពិសី និងស្រុកថ្ពង បានចុះជំរុញការចិញ្ចឹមសត្វ មាន់ តាមលក្ខណះគ្រួសារ។ ដោយឡែក នៅថ្ងៃដដែល ក៏មានមន្ត្រីកសិកម្ម ប្រចាំការនៅស្រុកឧដង្គ និងស្រុកឱរ៉ាល់ បានចុះត្រួតពិនិត្យមើលសុខភាពសត្វ និងជំរុញការចិញ្ចឹម ជ្រូកលក្ខណះគ្រួសារចំនួន នៅក្នុងភូមិចំនួន៣ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។