អាមេរិក កំពុងធ្វើតេស្តផ្តាច់ព្រ័ត្រវ៉ាក់សាំងកូវីដ១៩

អាមេរិក៖ វ៉ាក់សាំងកូវីដ១៩ ដំបូងគេ ដែលសាកល្បងនៅសហរដ្ឋអាមេរិក បានកែលម្អប្រព័ន្ធភាពស៊ាំរបស់មនុស្ស ដូចអ្វីដែលអ្នកវិទ្យាសាស្ត្របានសង្ឃឹម ខណៈវ៉ាក់សាំងនេះ កំពុងត្រៀមចាប់ផ្តើការធ្វើតេស្តសំខាន់ចុងក្រោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ស្របពេលជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី នាយកវិទ្យាស្ថានជាតិ អាឡែកហ្សី និងជំងឺឆ្លងអាម៉េរិក បានហៅលទ្ធផលដ៏គប់ប្រសើរខាងលើថា នេះជាដំណឹងល្អ ។
សូមបញ្ជាក់ថា វ៉ាក់សាំងពិសោធន៍ដែលត្រូវបានបង្កើតឡើងដោយសហសេវិករបស់លោក ហ្វូស៊ី នៅវិទ្យាស្ថានជាតិសុខភាព និងក្រុមហ៊ុន Moderna Inc. នឹងចាប់ផ្តើមជំហានដ៏សំខាន់បំផុតរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ នោះគឺការសិក្សាលើមនុស្ស៣ម៉ឺននាក់ ដើម្បីសបញ្ជាក់ថាតើវ៉ាក់សាំងនេះ ពិតជាខ្លាំងគ្រប់គ្រាន់ ដើម្បីការពារប្រឆាំងនឹងជម្ងឺកូវីដ១៩ បានឬអត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។