ថៃ ផ្ទុះការឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាថ្មី

ថៃ៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសសុំទោសជាសាធារណៈ ក្រោយពេលមានករណីចម្លងជំងឺកូវីដ១៩ចំនួន២ករណីថ្មី ដែលនាំឲ្យបារម្ភថា ប្រទេសនេះនឹងមានការចម្លងក្នុងសហគមន៍ជាថ្មី ក្រោយពេលដែលមានរយៈពេលជាង១ខែហើយ ដែលគ្មានការឆ្លងក្នុងសហគមន៍នោះ។

លោក ប្រាយុទ្ធ ចាន់អូចា ក្នុងកិច្ចប្រជុំស្តីពីស្ថានភាពកូវីដ១៩ កាលពីម្សិលមិញ បានឲ្យដឹងថា «ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាទុកចិត្ត ហើយខ្ញុំសុំទោស សុំទោសសម្រាប់ប្រជាជនថៃទាំងអស់នេះ។ នេះគឺជាអ្វីពុំមានយូរមកហើយ» លោកបន្តថា «រឿងនេះមិនគួរកើតមានទេ»។ ២ករណីថ្មីនេះគឺសំដៅលើកូនស្រីវ័យ៩ឆ្នាំម្នាក់ របស់មន្ត្រីទូតស៊ូដង់ នៅទីក្រុងបាងកក និងមន្ត្រីយោធាអេហ្ស៊ីប ដែលធ្វើការនៅរ៉ាក់យ៉ង ប្រទេសថៃ ដែលនាំឲ្យមានការបារម្ភពថា នឹងមានផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី។
ក្មេងស្រីម្នាក់នេះ បានឆ្លងកូវីដ១៩ នៅថ្ងៃជាមួយគ្នានឹងក្រុមគ្រួសារដែលបានមកពីស៊ូដង់ ហើយក្រុមគ្រួសារនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅខុនដូមួយ ក្នុងក្រុងបាងកក ក្រោយពេលក្មេងស្រីម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្វីដែលសំខាន់នោះ មានរបាយការណ៍ពីសកម្មភាពរបស់អ្នកជំងឺទាំងនោះ នៅក្នុងក្រុងបាងកកនិងខេត្តរ៉ាក់យ៉ង។
ប្រទេសថៃពេលនេះបានចាប់ផ្តើមពិនិត្យមើលបំរាមនានាឡើងវិញ រួមមានទាំងការអនុញ្ញាតឲ្យមន្ត្រីការទូតចូលប្រទេស ដែលធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង ដោយមិនចាំបាច់ធ្វើនៅកន្លែងគ្រប់គ្រងដោយក្រសួងសុខាភិបាលជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។