ស្លាប់បុរសម្នាក់នៅនឹងកន្លែង ករណីរថយន្ត បើកបុកម៉ូតូពេញទំហឹង នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ កាលពីម៉ោងជិត៨យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គេឃើញរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូ១គ្រឿង ម៉ាកវ៉េវ គ្មានស្លាកលេខ(ចាស់) ទិសដៅស្របគ្នា ភ្នំពេញទៅខេត្តព្រះសីហនុ បណ្តាលអោយអ្នកបើកបរម៉ូតូ ស្លាប់ដួលភ្លាមៗតែម្តង។
ជនរងគ្រោះឈ្មោះ អ៊ិន ឡាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯខាងរថយន្តបង្ក បានបើករត់គេចបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានវាស់វែង និងកំពុងស្រាវជ្រាវរកភាគីខាងរថយន្តបង្ក ដើម្បីចូលខ្លួនមកដោះស្រាយតាមនិតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។