ម្សិលមិញ! បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២៦នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន២៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង២៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៥នាក់ និងប្រើប្រាស់ ១១នាក់។
ចំណែកវត្ថុតាងចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ១៧១,៧៩ក្រាម និង១៣កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។