ទូទាំង​ពិភពលោក​! អ្នក​ឆ្លង​កូ​វីដ​១៩ កើន​ជាង ១៣.៦​លាន​នាក់ ស្លាប់​ជិត​៥៩​ម៉ឺន​នាក់​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៣​លាន​៦៨​ម៉ឺន​៩​ពាន់​៨៥៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៥៨​ម៉ឺន​៦​ពាន់​៧៧២​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​លាន​៣​ម៉ឺន​៦​ពាន់​៤២៥​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​។​

​

ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​ចំនួន ៣,៦១៥,៣៥៥​នាក់ ស្លាប់​ចំនួន ១៤០,០៩១​នាក់ និង​ជាសះស្បើយ​ចំនួន ១,៦៤៣,៥០៧​នាក់​។​
​ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ១,៩៧០,៩០៩​នាក់ ស្លាប់​ចំនួន ៧៥,៥២៣​នាក់ និង​ជាសះស្បើយ ១,២៥៥,៥៦៤​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ៩៧០,១៦៩​នាក់ ស្លាប់ ២៤,៩២៩​នាក់ និង​ជាសះស្បើយ ៦១៣,៧៣៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close