រោងចក្រផលិតស្បែកជើង១ទៀត គ្រោងបោះទុនជាង ១០លានដុល្លារ បើកដំណើរការនៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៦ កក្កដានេះ បានប្រកាសអនុម័តឲ្យគម្រោងបង្កើតរោងចក្រផលិតស្បែកជើងថ្មី១ទៀត បើកដំណើរការនៅកម្ពុជា ក្នុងទុកវិនិយោគជាង ១០លានដុល្លារអាមរិក។
យោងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។