មន្ត្រីជំនាញ បន្តរកឃើញពពុះសណ្តែង៣៥គីឡូក្រាមទៀត មានផ្ទុកសារធាតុគីមី ក្នុងផ្សារវាលយន្ត ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលយន្ត ក្នុងខេត្តស្វាយរៀង។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញម្ហូបអាហារ និងបន្លែមានផ្ទុកសារធាតុគីមី មួយចំនួន ដូចជា៖ ម្ទេស ស្លឹកគូឆាយ (មានថ្នាំសំណល់កសិកម្ម) និងងៀតបបែលចំនួន ៣០គីឡូក្រាម ពពុះសណ្តែកចំនួន ៣៥គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)។
មន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅកម្ទេចចោលតាមនីតិវិធី និងធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។