ក្រុម​ស្រាវជ្រាវ បង្ហាញថា ឆ្នាំ​២១០០ ប្រជាជន​សរុប​លើ​ពិភពលោក​នឹង​ធ្លាក់ចុះ ២​ពាន់​លាន​នាក់

​ភពផែនដី​ទាំងមូល នឹងមាន​មនុស្ស​សរុប​ត្រឹម ៨.៨​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២១០០ ធ្លាក់ចុះ​២​ពាន់​លាន​នាក់ បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ននេះ ដែលជា​តួលេខ​គ្រប់គ្រង ដោយ​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការសិក្សា​មួយ ចេញផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ជាការ​ព្យាករណ៍​ផ្អែក​តាម​អត្រា​ធ្លាក់ចុះ​នៃ​ការ​មានកូន និង​ចំនួន​មនុស្ស​ចាស់​ភាគច្រើន​។​

​ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​បាន​បញ្ចេញ​ការសិក្សា​នេះ ចុះផ្សាយ​នៅ​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ The Lancet ដោយ​បញ្ជាក់ថា នៅត្រឹម​ចុង​សតវត្សរ៍​នេះ ប្រទេស​១៨៣ ក្នុងចំណោម​១៩៥​ប្រទេស ដែល​បាន​ដាក់ចេញ​បំរាម​លំហូរ​ជនអន្តោប្រវេសន៍ នឹងធ្វើ​ឲ្យ​រក្សា​កម្រិត​ចំនួន​ប្រជាជន​ក្នុងប្រទេស​ទាំងនោះ​។​

​ប្រទេស​ច្រើនជាង ២០​ប្រទេស រួមមាន​៖ ទាំង Japan, Spain, Italy, Thailand, Portugal, South Korea និង Poland នឹង​ធ្លាក់ចុះ​ចំនួន​ប្រជាជន​យ៉ាងតិច ពាក់កណ្តាល​។ រីឯ​ប្រទេស​ចិន​វិញ នឹង​ធ្លាក់ចុះ​ចំនួន​ប្រជាជន​ពី​១.៤​ពាន់​លាន​នាក់ មក​នៅត្រឹម​៧៣០​លាន​នាក់ ក្នុង​រយៈពេល​៨០​ឆ្នាំ​ទៀត​៕​

Migrant workers without valid tickets gather outside a railway station intending to board a special service train to return back to their home towns during a nationwide lockdown imposed as a preventive measure against the COVID-19 coronavirus, in Mumbai on May 19, 2020. (Photo by INDRANIL MUKHERJEE / AFP)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close