ឯកឧត្តម សុខ ផល ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ទី​២ ឆ្នាំ​២០២០ នៅ​ស្រុក​បាណន់​

​បាត់ដំបង​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ដឹកនាំ​ដោយ​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២​ឆ្នាំ​២០២០ ដែលមាន​សមាជិក សមាជិការ​ចូលរួម​ប្រជុំ​ចំនួន​២៥២​នាក់​។

​ក្នុងនោះដែរ សន្តិ​បណ្ឌិត រដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​លើ​ការងារ​៖
– ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​
– ការឆ្លើយតប​ទាន់ពេល​នូវ​រាល់ពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​
-​ការពិនិត្យ កំណត់​អំពី​គ្រួសារ​ក្រីក្រ ដើម្បី​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​ពួកគាត់​អោយបាន​ទាន់ពេលវេលា ដែល​ត្រូវបាន​ការឧបត្ថម្ភ​ប្រាក់​ពី​រាជរដ្ឋាភិបាល​ត្រូវអនុវត្ត​ស្របតាម​ការកំណត់​រប​ស់រាជ​រដ្ឋាភិបាល​និង​សេចក្តីណែនាំ​លេខ​១៩៩១​សជណ ចុះ​ថ្ងៃទី​១០/៧/២០២០​របស់​ក្រសួងមហាផ្ទៃ និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់​កូ​វីដ​១៩ ទាំងអស់គ្នា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close