រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្ឡុ​វ ស្លាប់​៣​នាក់​នៅនឹងកន្លែង​

​ខេត្តស្ទឹងត្រែង​៖ រថយន្ត​មួយគ្រឿង ដែលមាន​ដឹក​អ្នកដំណើរ បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣​នាក់ និង​របួស​ជាច្រើន​នាក់​ទៀត កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A ក្នុង​ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គេ​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ដឹក​អ្នកដំណើរ​ចេញពី​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះ​មក​ខេត្តរតនគិរី បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ឆ្លងកាត់​អូរ​ពងមាន់​ខេត្តស្ទឹងត្រែង លុះ​ចំណុច​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​.​ស្រី​ចំនួន ៣​នាក់​ស្លាប់​ភ្លាមៗ និង​៥​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នករងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ក្បាល​ចប់​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close