ពលរដ្ឋប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ១០គ្រាប់ ក្បែរដីចម្ការមួយកន្លែង ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើរពីប្រជាពលរដ្ឋ ភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរកឃើញគ្រាប់ ត្បាល់ ៦០មម ម៉ូដែល៤៩ សរុបចំនួន ១០គ្រាប់ ក្នុងព្រៃក្បែរដីចម្ការ។

ករណីនេះ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានចុះពិនិត្យ បានប្រមូលយកគ្រាប់ទាំងនោះ ទៅរក្សាទុកនៅកន្លែងមានសុវត្តិភាពផងដែរ។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។