បង្ក្រាប​ទីតាំង​លក់​សំណាក​សត្វព្រៃ​ជិត​ផុត​ពូជ មាន​យីហោ «​ជាង ចម្លាក់​ព្រះ​ម៉ែ​នាគ​» ក្នុង​ខណ្ឌ​បឹង​កេងកង​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​បទល្មើស​សំណាក​សត្វព្រៃ​ជិត​ផុត​ពូជ នៅ​ចំនុច​ហាង​ចម្លាក់​យីហោ «​ជាង ចម្លាក់​ព្រះ​ម៉ែ​នាគ​» ក្នុង​ខណ្ឌ​បឹង​កេងកង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ យីហោ​ឈ្មោះ «​ជាង ចម្លាក់​ព្រះ​ម៉ែ​នាគ​» ផ្ទះ​លេខ​២៥០ ផ្លូវ​លេខ​៣៧៦ ក្រុមទី​១៣ ភូមិ​០៨ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ម្ចាស់​ទីតាំង​ឈ្មោះ ព្រហ្ម រតនៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​។​

​ចំណែក​វត្ថុតាង​ចាប់បាន​៖ សំណាក​ភ្លុក​ដំរី ចំនួន​៨​ដុំ ស្មើនឹង​០.៥៩០​គីឡូក្រាម​, សំណាក​ភ្លុក​ដំរី​ឆ្លាក់​កែច្នៃ ចំនួន​១៧​ដុំ ស្មើនឹង​០,១៧៦​គីឡូក្រាម​, ចែ​ជ្រូកព្រៃ (​ខ្នាយ​) ស្រោប​លោហៈ ចំនួន​១២​ដុំ​, ចែ​ជ្រូកព្រៃ ចំនួន​១៦​ដុំ​, គល់​ស្នែង​ប្រើស​ចំនួន​១​ដុំ​។​

​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ ត្រូវបាន​ដកហូត​បណ្ដោះអាសន្ន​រក្សា​ទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អញ្ជើញ​ម្ចាស់​ទីតាំង​ទៅ​សាកសួរ​បំភ្លឺ នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​៕

 

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close