ឆ្មក់បង្ក្រាបទីតាំងអាជីវកម្មបនពេស្យាចារ៣ទីតាំង ចាប់ខ្លួន៣១នាក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឆ្មក់បង្ក្រាប ទីតាំងអាជីវកម្មបនពេស្យាចារ (អាជីកម្មផ្លូវភេទ)ចំនួន៣ទីតាំងផ្សេងគ្នា ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទីតាំងទាំង៣ខាងលើ គឺនៅផ្ទះសំណាក់ យីហោ យិងប៊ិន, ពូអៀក និងអ៊ីចាន់ ក្នុងក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ភ្នំខៀវ) បានឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះចំនួន ៣១នាក់ (ប្រុស១៦ នាក់ និងស្រី១៥នាក់) ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារវត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។
បច្ចុប្បន្ន ជនពាក់ពន្ធ័ទាំង៣១នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។