កូវីដ១៩! នៅទូទាំងពិភពលោក ឆ្លងកើនឡើងជិត ១៤លាននាក់ ស្លាប់ជាង៥៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៩៣ម៉ឺន៧ពាន់២៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៩ម៉ឺន១ពាន់៩៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន២៦ម៉ឺន៨ពាន់៦៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៦៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន១ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៧ម៉ឺន៥ពាន់៨២៣នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១ម៉ឺន៤ពាន់៧៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៦ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៦ម៉ឺន៦ពាន់៧៧៥នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥ពាន់៦៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៣ម៉ឺន៦ពាន់៦០២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។