ឯកឧត្តម វេង សាខុន ជម្រុញឲ្យប្រជាកសិករបង្កើនការចិញ្ចឹម និងដាំដុះ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងដំណាក់កាលវិបត្តិកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្នុងបរិបទថ្មី នៃដំណើរការវិវត្តនៃលើវិស័យកសិកម្ម ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ក្នុងការឆ្លើយតបទៅនឹងសង្គមស៊ីវិល័យរបស់កម្ពុជា នាពេលបច្ចប្បន្ន បានចាប់បង្ខំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តើមធ្វើការគិតគូការដាក់ចេញនូវគោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង ដោយត្រូវធ្វើការផ្លាស់ប្តូរទម្លាប់របស់កសិករការផលិតបន្លែ ពីការដាំដុះលើទីវាល មកការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របពេលដែលសម្តេច តេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុសាសន៍នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅនេះ ឲ្យប្រជាកសិករបង្កើនការចិញ្ចឹម និងធ្វើការដាំដុះដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឈានទៅការកាត់បន្ថយការនាំចូល ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។
ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការដាំដុះបន្លែ ក្នុងបរិបទថ្មីនេះ កំពុងពេញនិយមដោយមានការគាំទ្រពីអតិធិជន ក្នុងទិញមកបរិភោគ និងពីវស័យឯកជន ដើម្បីធ្វើការចែកចាយនៅក្នុងស្រុក និងនាំចេញ ព្រោះការដាំដុះប្រភេទនេះពុំមានការប្រើប្រាស់ថ្មាំពុលកសិកម្ម ហើយមានលទ្ធភាពដាំដុះពី៧ ទៅ៨ដង ក្នុងមួយឆ្នាំ ហើយទទួលបានការបញ្ជាទិញពីផ្សារទំនើបមានតម្លៃខ្ពស់ ពី៣ ០០០ ទៅ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទបន្លែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។