Apple ឈ្នះក្តី​ពន្ធដារ​ជាមួយ​សហភាព​អឺរ៉ុប​

​អឺរ៉ុប​៖ តុលាការ​លំដាប់​ទី​២​របស់​អឺរ៉ុប​បានសម្រេច​ថា ក្រុមហ៊ុន Apple មិនត្រូវ​បង់ពន្ធ​១៣​ពាន់​លាន​អឺរ៉ូ ឬ​ស្មើនឹង​១៤.៧៨​ពាន់​លាន​ដុល្លារ​ជា​ពន្ធ​ហួសកំណត់​ដល់​ប្រទេស​អៀរ​ឡង់​ទេ នេះ​បើតាម​សារព័ត៌មាន CGTN ។​

​គណៈកម្មការ​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​សហរដ្ឋអាមេរិក​មួយ​នេះ បានធ្វើ​កិច្ចព្រមព្រៀង​ពន្ធ​ខុសច្បាប់​មួយ​ជាមួយ​អៀរ​ឡង់ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Apple អាច​បង់ពន្ធ​តិចតួច​បំផុត​អស់​ជាង​២០​ឆ្នាំ ។ ប៉ុន្តែ​តុលាការ​ទូទៅ​របស់​អឺរ៉ុប​និយាយថា គណៈកម្មការ​អឺរ៉ុប​មិនបាន​ផ្តល់​ឯកសារ​ច្បាប់ ដែល​ចាំបាច់​ដើម្បី​បង្ហាញថា ក្រុមហ៊ុន Apple មានប្រៀប ។​

​គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​សាជី​កម្ម​អន្តរជាតិ​នានា​បង់ពន្ធ​ពី​ឆ្នាំ ២០០៣ ដល់ ២០១៤ ហើយ​ថា ក្រុមហ៊ុន Apple បាន​ប្រើប្រាស់​ក្រុមហ៊ុន​ស្រមោល​ពីរ ដើម្បី​រាយការណ៍​ពី​ពន្ធ​ចំណ​ញ​ទៅកាន់​ប្រទេស​សមាជិក​ទាំង ២៧ ដោយ​បង់ពន្ធ​ទាប​បំផុត​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close