អភិបាលខេត្តព្រះសីហនុ និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ចុះពិនិត្យការបើកភ្លើងបំភ្លឺសាធារណនៅមហាវិថីរាម

នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានអមដំណេីរឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្ដម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក ពិនិត្យការបេីកភ្លេីងបំភ្លឺសាធារណៈ នៅតាមបណ្តោយផ្លូវមហាវិថីរាមដើម្បីអោយភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនានៅមហាវិថីរាមខេត្តព្រះសីហនុបានទស្សនាទេសភាពដ៍ស្រស់ស្អាតនៅមហាវិថីសមុទ្ររាមនាពេលរាត្រីអោយសក្តិសមជាទីក្រុងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវដែរមកលំហែរនៅក្នុងខេត្តព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។