បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ២​នាក់ ក្នុង​រាជធានី​ភ្នំពេញ ដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ជំនាញ​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម កាលពី​ចុង​សប្តាហ៍ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។​

​ក្នុង​ប្រតិ​ប​ត្ដិ​ការ ចុះបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ សំ សម្បត្តិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ផាន់ សុធា ភេទ​ប្រុស អាយុ​២២ ជនជាតិខ្មែរ​។ ចំណែក​វត្ថុតាង​រឹបអូស​បាន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៨៥៣.៧៨​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី (MDMA) ទ​ម្ទ​ន់​៤០.២៣​ក្រាម និង​សារធាតុ​ញៀន​សរុប ទម្ងន់​៨៩៤,០១​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close