ទូទាំង​ពិភពលោក​! ស្លាប់​កើន​ជិត​៦១​ម៉ឺន​នាក់ ដោយសារ​កូ​វីដ​១៩

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៤​លាន​៦៤​ម៉ឺន​៣៧៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៦០​ម៉ឺន​៨​ពាន់​៨៥៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​លាន​៧៣​ម៉ឺន​៤​ពាន់​៨០៥​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​៨៩​ម៉ឺន​៨​ពាន់​៥៥០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៤​ម៉ឺន​៣​ពាន់​២៨៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៨០​ម៉ឺន​២​ពាន់​៣៣៨​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៩​ម៉ឺន​៩​ពាន់​៨៩៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៧​ម៉ឺន​៩​ពាន់​៥៣៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៣៧​ម៉ឺន​១​ពាន់​២២៩​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​១១​ម៉ឺន​៨​ពាន់​១០៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៧​ពាន់​៥០៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៧០​ម៉ឺន​៣៩៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close