ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​ប្លង់​ប្រើប្រាស់​ដីធ្លី​នៅ​ឃុំ​បិត​ត្រាំ​ង ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹក នាំ​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​ប្លង់​ប្រើប្រាស​ដីធ្លី នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ល​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល លោកនាយ​ករង មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង​ស្រុក ឃុំ​សង្កាត់ ។​

​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង ៖
-​ធានា​ការគ្រប់គ្រង​ដី ការប្រើប្រាស់​ដី ការអភិវឌ្ឍន​នគរូបនីយកម្ម​ប្រកបដោយ​ភាព​វៃឆ្លាត ចីរភាព បរិ​យាប​ន្ន​។​
-​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​សាធារណៈ​និង​ឯកជន ក្នុងការ​អភិវឌ្ឍ​និង​ការសាងសង់​។​
-​លើក​កំពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការកែលម្អ ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សាធារណៈ​នៅ​តំបន់​ជុំវិញ​។​
-​កំណត់​ទិសដៅ​ច្បាស់​អំពី​ការអភិវឌ្ឍន​នៅពេល​អនាគត​ប្រកបដោយ​ភាព​វៃឆ្លាត ចីរភាព និង​បរិ​យាប​ន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close