អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូនឈើ​២០០០​ដើម នៅ​ខាងកើត​ប្រាសាទ​ប្រី​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​មន្ត្រីរាជការ​នៃ​រាជបណ្ឌិតសភា​កម្ពុជា ដាំ​កូនឈើ​ចំនួន ២០០០​ដើម​នៅ​បរិវេណ​ខាងកើត​ប្រាសាទ​ប្រី​។ កម្មវិធី​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ មាន​អ្នកចូលរួម​សរុប​ជាង​២០០​អង្គ​/​នាក់​។​

​ដើមឈើ​ដែល​ដាំ​ក្នុង​ពិធី​នៅពេលនោះ រួមមាន​ដើម​គ្រញូង ចំនួន​១០០០​ដើម ដើម​ធ្នង់ ចំនួន​៥០០​ដើម និង​ដើម​បេង ចំនួន​៥០០​ដើម​។ ក្រៅពី​ខាង​រាជបណ្ឌិតសភា​កម្ពុជា ក្នុងនោះ​ក៏មាន​ការចូលរួម​ដាំ​ពី​កម្លាំង​នគរបាល​បេតិកភណ្ឌ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារ​សណ្ដាប់ធ្នាប់ ភ្នាក់ងារ​ព្រៃឈើ បុគ្គលិក និង​ពលករ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close