ភ្លើងឆេះរោងគោ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ បាញ់ទឹកពន្លត់

ខេត្តសៀមរាប៖ កាលពីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរោងដាក់គោ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន សំណាងគ្មានអ្នករងគ្រោះ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ បានឱ្យដឹងថា រោងគោខាងលើ ធ្វើពីឈើប្រក់ស័ង្កសីទំហំ១២ម៉ែត្រគុណនឹង២៥ម៉ែត្រ បានឆេះគោយន្តកន្ត្រៃយ៍ចំនួន ២គ្រឿង និងសំភារមួយចំនួនទៀត ជារបស់ឈ្មោះ ហ៊ុម ប្រឹង ភេទប្រុស អាយុ៥៣ឆ្នាំ។
សមត្ថកិច្ច បានឱ្យដឹងទៀតថា មូលហេតុនេះ បណ្ដាលមកពីការដុតភ្លើងបំពក់សត្វគោទុកចោល ដើម្បីកុំឲ្យមូសខាំគោ ដោយមិនបានស្នាក់នៅជាមួយ។
ករណីនេះ សមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០២គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង និងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន០១គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។