ឃាត់ខ្លួនជិត៣០នាក់ទៀតហើយ ករណីបង្ក្រាបគ្រឿងញៀន
ភ្នំពេញ៖ បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍នោះ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន១៤នាក់ និងប្រើប្រាស់ ១៤នាក់។
ចំណែកវត្ថុតាង ដែលចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៩,១៧ក្រាម និង៩កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។