ពពិច​ថ្ម ជា​ប្រភេទ​បក្សី​រស់នៅ​តាម​តំបន់​ថ្ម និង​តាម​ផ្ទះ​ទីប្រជុំជន​

ពពិច​ថ្ម Blue Rock Thrush ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ទីក្រុង និង​ជនបទ ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ បក្សី​ពពិច​ថ្ម មាន​ទំហំ​ពី ២១-២៣​សង់ទីម៉ែត្រ ហើយ​បក្សី​ឈ្មោល នៅ​រដូវ​បន្ត​ពូជ មាន​ដងខ្លួន​ទាំងមូល​ស្ទើ​តែ​ពណ៌​ខៀវ លើកលែងតែ​ស្លាប និង​កន្ទុយ​ពណ៌​ខ្មៅ​។​

​ប៉ុន្តែ​បក្សី​ឈ្មោល​នៅ​រដូវ​មិន​បន្ត​ពូជ​វិញ ខ្លួន​ទាំងមូល​មាន​ពណ៌​ផ្ទៃមេឃ វ័ណ្ឌ​ដោយ​រោម​ស​-​ខ្មៅ​រាង​ជា​ស្រកាត្រី​ពេញ​ខ្លួន​។ ចំណែកឯ​បក្សី​ញី មាន​ពណ៌​ត្នោត​លាយ​ប្រផេះ​ស្រអាប់​ពេញ​ខ្លួន​។

​បក្សី​ប្រភេទ​នេះ​រស់​នៅតាម​តំបន់​ថ្ម​ច្រើន តាម​ចិញ្ចើមផ្លូវ និង​តាម​ផ្ទះ​នៃ​ទីប្រជុំជន​។ ការបន្ត​ពូជ​បក្សី​ពពិច​ថ្ម គឺ​ចាប់ពី​ខែមករា រហូតដល់​ខែមិថុនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close