ថ្ងៃនេះ​! កម្ពុជា ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​

​ភ្នំពេញ​៖ គិត​ត្រឹម​ម៉ោង​៩​ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​។​

​នាយកដ្ឋាន​នេះ បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​សរុប​អ្នក​កូ​វីដ​-១៩ នៅ​កម្ពុជា កើន​១៩៧​នាក់​ដដែល មាន​ករណី​ជាសះស្បើយ​សរុប​ចំនួន ១៤០​នាក់ និង​សំរាក​នៅ​ពេទ្យ ៥៧​នាក់​។​

​នាយកដ្ឋាន ក៏បាន​អំពាវនាវ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។​ល​។ ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា​។​ល​។​ ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close