ពិធី​ប្រគល់​-​ទទួល​ឧបករណ៍​ទំនើប​ជាច្រើន​គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ពិធី​ប្រគល់​-​ទទួល​ឧបករណ៍​ទំនើប​ហៅថា ថា​ប្លេ​ត​ចំនួន ៧០​គ្រឿង ជូន​ឃុំ សង្កាត់ សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​កំណត់ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​អំឡុងពេល​កូ​វីដ​-១៩ ក្រោម​អធិបតីភាព​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក ឌឹ​ម ឌន ប្រធាន​មន្ទីរ​ផែនការ​ខេត្ត លោក ឈាង ច​ន្ធី អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​ជា​សមាជិក​គណៈកម្មការ លោក លោកស្រី អភិបាលក្រុង​ស្រុក ថ្នាក់ដឹកនាំ​ការិយាល័យ​ជំនាញ​បច្ចេកទេស​នៃ​មន្ទីរ​ផែនការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ ចៅសង្កាត់ សរុប ១៨៥​រូប​។​

​លោក ឌឹ​ម ឌន បានបញ្ជាក់​ពី​លទ្ធផល​ជារួម​បច្ចុប្បន្ន​កម្ម​ទិន្នន័យ​គ្រួសារ​ក្រីក្រ​តាម​ជុំ​ប្រមូល​ទិន្នន័យ និង​តាម​ការស្នើសុំ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ គ្រួសារ​ក្នុងភូមិ​សរុប​ចំនួន ១៣២,៥៦៣ គ្រួសារ គ្រួ​សារបាន​សម្ភាស ៣១,១១៨ គ្រួសារ គ្រួសារ​ក្រីក្រ​សរុប ២៥,៦៥៤​គ្រួសារ ស្មើ​និង​១៩.៣៥% (​ក្រ​កម្រិត​១​ចំនួន ១០,៧១៧ គ្រួសារ និង​កម្រិត​២​ចំនួន ១៤,៩៣៧​គ្រួសារ​)​។​

​លោក ឈាង ច​ន្ធី អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​ខេត្ត បានបញ្ជាក់​ឱ្យដឹងថា​ការអនុវត្ត​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមា​អាយុ​ក្រោម​២​ឆ្នាំ កម្មវិធី​នេះ​ចាប់ពី​ថ្ងៃទី ១​ខែកុម្ភៈ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ជា​លទ្ធផល​សម្រេចបាន​៖ ១. ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១.៥៩២​នាក់ ស្មើនឹង ៦៣,៦៨០,០០០​រៀល​។ ២.​សម្រាល ចមណួន ៦៣៦​នាក់ ស្មើនឹង ១២៧,២០០,០០០​រៀល​។ ៣. កុមារ​ចំនួន ២.០៦៩​នាក់ ស្មើនឹង ៨២,៧៦០,០០០​រៀល​។ សរុប​រួម អ្នកទទួលផល​ចំនួន ៤.២៩៧​នាក់ សរុបថ​វិកា ស្មើនឹង ២៧៣,៦៤០,០០០​រៀល​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​រង​ផលប៉ះពាល់ ដោយសារ ជំងឺ​កូ​វីដ​-១៩ បាន​ជះ​ឥទ្ធិ​ផល​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ពិសេស​គ្រួសារ​ក្រីក្រ និង​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ ដើម្បី​ជួយ​សម្រួល​ដល់​លំនឹង​ប្រជាពលរដ្ឋ ជាពិសេស​គ្រួសារ​ក្រីក្រ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជួយឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែលមាន​បណ្ណសម​ធម៌​។​

​ចុងបញ្ចប់ លោក​អភិបាលខេត្ត ក៏បាន​ចែកជូន​នូវ​ថា​ប្លេ​ក ដល់​ឃុំ សង្កាត់ ចំនួន ៧០ គ្រឿង ដែល​ក្នុង​មួយ​ឃុំ សង្កាត់​ទទួលបាន​ថា​ប្លេ​ត​ចំនួន ១​គ្រឿង​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close