បុរសម្នាក់ តខ្សែភ្លើងមិនប្រយ័ត្ន ឆក់ស្លាប់មួយរំពិច

ខេត្តព្រះសីហនុ៖ គួរឲ្យអាសូរណាស់ បុរសម្នាក់ ព្រោះតែតខ្សែភ្លើងមិនប្រយ័ត្ន បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២១ កក្កដា ម្សិលមិញ នៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នុយ សុភក្រ័ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅកន្លែងកើតហេតុ។ បើតាមឈ្មោះ នុយ សុខណា ភេទស្រី អាយុ៣០ឆ្នាំ ជាប្អូនបង្កើតជនរងគ្រោះ និយាយថា ជនរងគ្រោះ បានតខ្សែភ្លើងនៅខាងមុខផ្ទះ ដោយភ្លេចបិតប៉ារ៉ែតភ្លើង(កុងតាក់) ជនរងគ្រោះ បានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។