មីន ៨គ្រាប់ទៀត ត្រូវប្រជាពលរដ្ឋ ប្រទះឃើញខណៈកាប់ដំបូកកន្តៀរ ក្នុងដីចម្ការ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរកឃើញគ្រាប់មីនប្រឆាំងមនុស្ស ៧២អា (72A) ចំនួន៦ គ្រាប់ត្បាល់៦០មម ចំនួន២ សរុបចំនួន ៨គ្រាប់ នៅពេលប្រជាពលរដ្ឋកាប់ដំបូកកន្តៀរ ក្នុងដីចម្ការ។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។