វៀតណាម រកឃើញ​កូ​វីដ​១៩ ៥​ករណី​ថ្មី​ទៀត​

​វៀតណាម​៖ គណៈកម្មាធិការ​គ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩ បានប្រកាស​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២២ កក្កដា​នេះ ថា មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៥​នាក់​ថ្មី​ទៀត ក្នុងប្រទេស នាំ​ឲ្យ​ចំនួន​អ្នកជំងឺ​សរុប​កើន​ដល់​៤០១​នាក់​ហើយ​។​

​ប្រភព​ថា ក្នុងចំណោម​អ្នក​ទាំង​៥​នាក់​នេះ មាន​៤​នាក់​ទើប​មកពី​រុស្ស៊ី ខណៈ​ម្នាក់ទៀត​ទើប​មកពី​អាមេរិក ហើយ​ការរកឃើញ​បន្ថែមទៀត​នេះ ខណៈដែល​វៀតណាម​មាន​រយៈពេល​៩៧​ថ្ងៃ​ហើយ ដែល​គ្មាន​ឆ្លង​ក្នុង​សហគមន៍​។​

​វៀតណាម ក៏​មិន​ខុសពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​បានចាប់ផ្តើម​ឲ្យ​មាន​ជើងហោះហើរ​ពី​ក្រៅប្រទេស​ចូល​ប្រទេស​វិញ ជាពិសេស ជនជាតិ​វៀតណាម​នៅក្រៅ​ប្រទេស​អាច​ចូល​ស្រុក​វិញ​បណ្តើរ ហើយ​ជើងហោះហើរ​ពី​ចិន​ក៏​ចាប់ផ្តើម​បើក​ឡើងវិញ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close