អឺរ៉ុប អនុម័ត​កញ្ចប់​ជាង​២​ពាន់​លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​វិបត្តិ​កូ​វីដ​១៩

​បរទេស​៖ សហគម​អឺរ៉ុប បាន​ឯកភាព​បញ្ចេញ​កញ្ចប់​ថវិការ​១.៨២​ទ្រី​លាន​អឺរ៉ូ ឬ ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្រោចស្រង់​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ ជាការ​អនុម័ត​ក្រោយ​បើក​ការចរចា​ប្រមាណ​៤​ថ្ងៃ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ Sky NEws កាលពី​ថ្ងៃទី​២១ កក្កដា ។​

​ប្រភព​ថា ថវិការ​៧៥០​ពាន់​លាន​អឺរ៉ូ ជា​កញ្ចប់​មូលនិធិ​កូ​រ៉ូ​ណា​នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​ការផ្តល់​ឥណទាន និង​ការផ្តល់​សាច់ប្រាក់​ជូន​បណ្តា​ប្រទេស​រងគ្រោះ​ដោយសារ​ជំងឺ​ខ្លាំងជាងគេ​។ រីឯ​ប្រាក់​នៅសល់​ប្រមាណ​១​ទ្រី​លាន​អឺរ៉ូ​ទៀត ជា​កញ្ចប់​ថវិការ​អឺរ៉ូប ចំណាយ​សម្រាប់​រយៈពេល​៧​ឆ្នាំ​បន្ទាប់​។​

​ក្នុងចំណោម​២៧​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​អេ​ស្ប៉ា​ញ និង​អ៊ីតាលី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close