សត្វ​ព្វាំ​ង ជា​ក្រុម​បក្សី​រស់នៅ​តំបន់​ព្រៃ ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​បូកគោ​

​ព្វាំ​ង Wreathed Hornbill ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ព្រៃ មាន​វត្តមាន​ពេញ​មួយឆ្នាំ ភាគច្រើន​នៅ​តំបន់​ជួរ​ភ្នំ​បូកគោ​។ បក្សី​ព្វាំ​ង មាន​ទំហំ​ពី ១០០,៥-១១៥​សង់ទីម៉ែត្រ ហើយ​បក្សី​ឈ្មោល គេ​អាច​សម្គាល់ ចំហៀង​បន្ទូលក្បាល ក​និង​ទ្រូង​ពណ៌​ស​ស្រអាប់ កន្ទុយ​ពណ៌​ស មាន​ឆ្នូត​ខ្មៅ​នៅ​ថង់​បំពង់ក និង​ស្បែក​ជុំវិញ​ភ្នែក​ពណ៌​ក្រហម​។ ចំណែកឯ​បក្សី​ញី​វិញ មាន​ថង់​ពណ៌​ខៀវ ក្បាល​ខ្មៅ បំពង់ក និង​ទ្រូង​ពណ៌​ខ្មៅ​។

​បក្សី​ប្រភេទ​នេះ​រស់​នៅតាម​ព្រៃស្រោង ព្រៃរបោះ​ចម្រុះ និង​ព្រៃ​តំបន់ឆ្នេរ ហើយ​រស់នៅ និង​ធ្វើ​សំបុក​នៅក្នុង​រន្ធ​ឈើ​ធំៗ​ច្រើន​នៅ​ជា​ហ្វូង​។ ការបន្ត​ពូជ​បក្សី​ព្វាំ​ង គឺ​ចាប់ពី​ខែកុម្ភៈ រហូតដល់​ខែសីហា ហើយ​ពង​ចំនួន​ពី​១ ទៅ ៣​គ្រាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close