ស្លាប់៣នាក់ ករណីរថយន្តដឹកអេតចាយ និងម៉ូតូព្រលះគ្នាពេញទំហឹង នៅស្រុកព្រះនេតព្រះ

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអេតចាយ បើកបុកម៉ូតូពេញទំហឹង នៅវេលាម៉ោងជាង៣ទាបភ្លឺ ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលជំនាញ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ មានឈ្មោះ យ៉ត សុកាន់យ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ឈ្មោះ អួង វិសាល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងឈ្មោះ សឿត ជីវិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ប្រភព ថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ស ពាក់ស្លាក លេខប.មានជ័យ 1Q-2690 ជិះគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើតលុះដល់ចំណុចខាងលើ បានរ៉េចង្កូតចូលរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-2367 ដឹកអេតចាយ ទិសដៅច្រាសគ្នា បណ្ដាលឱ្យរថយន្តនោះបុកម៉ូតូពេញមួយទំហឹង មានមនុស្សស្លាប់តែម្តង។ រីឯរថយន្ត បានក្រឡាប់ធ្លាក់ផ្លូវ ចាក់អេតចាយចោល។
ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះពិនិត្យ និងបានសពប្រគល់សពជនរងគ្រោះទាំង៣នាក់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។