ថ្ងៃនេះ​! កម្ពុជា ប្រកាស​រកឃើញ​ករណី​កូ​វីដ​១៩​ថ្មី ១​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ២​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅថ្ងៃនេះ​ថា គេ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មួយ​ករណី​ថ្មី ទៅលើ​បុរស​ខ្មែរ​អាយុ​២៨​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​រុស្ស៊ី​។​

​បុរស​រូបនេះ​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១២ និង​៥៥​នាទី​រសៀល​។​

​ជាមួយគ្នានេះ ថ្ងៃនេះ​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន​២​ករណី​ដែរ គឺជា​បុរស​ជនជាតិខ្មែរ មាន​អាស័យដ្ឋាន​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​, ពួកគេ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមបញ្ជាក់ថា បើ​គិត​មកទល់នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​ករណី​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ១៩៨​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១៤២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៥៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close