មនុស្សនៅទូទាំងពិភពលោក ស្លាប់កើនឡើងជាង ៦២ម៉ឺននាក់ ដោយសារកូវីដ១៩

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៣៧ម៉ឺន១ពាន់៤២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៣ម៉ឺន១៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩លាន៣៤ម៉ឺន៨ពាន់៧៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន១០ម៉ឺន៨៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៦ពាន់១៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៤ម៉ឺន២ពាន់៦៣៧នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៣ម៉ឺន១ពាន់៨៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន២ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន២ពាន់១៣៨នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៩ពាន់៦៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៨ម៉ឺន៤ពាន់២៦៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។