សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យការដ្ឋានភ្នំ ៣កន្លែង រកឃើញរំសេវគ្រឿងផ្ទុះ និងសារធាតុផ្សំមួយចំនួន

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០នេះ កម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យតាមការដ្ឋានបានចំនួន ៣កន្លែង ស្ថិតក្នុងមូលដ្ឋានស្រុកទឹកផុស និងបានរកឃើញ រំសេវគ្រឿងផ្ទុះ និងសារធាតុផ្សំមួយចំនួន។

រំសេវគ្រឿងផ្ទុះ និងសារធាតុផ្សំ ដែលបានរកឃើញនោះ គឺទី១-នៅការដ្នានភ្នំតាសាំ ភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស រកឃើញមានអឹមម៉ាហ្សិនចំនួន ៣២៦kg អាម៉ូញ៉ូនីត្រាតចំនួន ២៩២៥kg គីបចំនួន១២៨៧គ្រាប់។ ទី២-នៅការដ្នានភ្នំអង្គ ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស មានអ៊ឹម៉ាហ្សិនចំនួន ៨០០kg អាម៉ាញ៉ូនីត្រាតចំនួន ៧៨២៥kg និងគីបចំនួន ៣១១៣គ្រាប់។ ទី៣-នៅការិដ្នានភ្នំក្រិច ភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស មានអ៊ឹមម៉ាហ្សិនចំនួន ៣១៩kg អាម៉ាញ៉ូនីត្រាតចំនួន ៨២៥០kg និងគីបចំនួន ៣៨៨គ្រាប់។
ក្នុងករណីនេះ កម្លាំងជំនាញ បានធ្វើការពន្យល់ណែនាំអោយមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អគ្គិភ័យ បើសិនជាទិញប៉ះចំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដ៍ទៃដោយប្រការណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។