ពិធីសម្ពោធឆ្លងស្តូបព្រះពុទ្ធរូប និងអភិសេកព្រះ ទួលប្រាសាទដងខ្ចាស់ ឃុំចង្ហា ស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ សមិទ្ធផលថ្មី លើទឹកដីនៃឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យស្តូបព្រះពុទ្ធទួលប្រាសាទដងខ្ចាស់ អ្នកភូមិតែងនាំគ្នាហៅតមកថា អ្នកតាដងខ្ចាស់ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ តែងតែនាំគ្នាទៅ សែនព្រេនលោកតាដងខ្ចាស់ សុំពរជ័យ សុំទឹកភ្លៀងស្រោចស្របដំណាំកសិកម្មស្រូវរៀងរាលឆ្នាំ តរៀងមកដល់សព្វថ្ងៃនេះ ត្រូវបានលោកស្រីឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ មាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងស្តូបព្រះពុទ្ធរូប និងអភិសេកព្រះ ទួលប្រាសាទដងខ្ចាស់ ឃុំចង្ហា ស្រុកអូរជ្រៅអមដំណើរដោយលោកស្រី នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី លោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអជ្ញាធរមូលដ្ឋាន យុវជន និងបងប្អូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

លោក ហី រីហាំង តំណាងក្រុមការងារទទួលការកសាងស្តូបលើទួលប្រាសាទដងខ្ចាស់ បានឲ្យដឹងថា ការកសាងស្តូបមានទំហំ ទទឹង៣.២ម៉ែត្រ បណ្តោយ ៤.២ម៉ែត្រ កម្ពស់៣ម៉ែត្រ តាមរចនាបថខ្មែរបុរាណ ក្នុងថេរៈវេលាដ៍ខ្លី ពីថ្ងៃទី១២ មិថុនា ដល់ថ្ងៃទី០៨ កក្កដា ឆ្នាំ២០២០ ព្រមជាមួយការដាប់ឆ្លាក់រូបព្រះពុទ្ធបដិមាករក៍បានរួចរាល់ដោយរលូនស្នាដៃជាងក្នុងឃុំចង្ហា។ ក្រៅពីស្តូបព្រះពុទ្ធរូប នៅមានសមិទ្ធផលផ្សេងៗទៀត លើកប៉ាណូដើមផ្លូវចូល ចាក់ដីបំពេញបន្ថែម ចាក់ថ្មចំណាយថវិកាអស់ប្រមាណ ៤២០០ ដុល្លារ និង ៣០០០បាត ព្រមទាំងមានការដាំកូនឈើចម្រុះអមផ្លូវ ៦០០ដើម សម្រួលផ្លូវចូល ដែលទើបលើកគ្រឹសកសាងរួច ។ ហើយតាមរយៈ សមិទ្ធផលថ្មីទាំងអស់នេះ ដឹកនាំកសាងដោយក្រុមការងារ សហគម ឃុំ គំនិតដឹកនាំកសាង ឧបត្ថម្ភថវិការពីសំណាក់ លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជំទាវ និងសប្បុរសជនជាច្រើនទើបសម្រេចបាននាពេលនេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា ពេលនេះមានអសនៈលោកតាដងខ្ចាស់ និងស្តូបព្រះពុទ្ធរូបលើទួលប្រាសាទ ដើម្បីបានអោយពុកម៉ែបងប្អូនធ្វើកិច្ចគោរពបូជាតាមកាលវេលា កាលៈទេសៈផ្សេងៗទៅតាមទំនៀមទម្លាប់ ប្រពៃណី ជាតិសាសនាយើងក៏ដូចជាដើម្បីជាតិដើម្បីរក្សាទុកអោយកូនចៅជំនាន់ក្រោយ និងជាការលើកតម្កើងកេរមរតកដូនតា និងជាការតបស្នងសងគុណដល់ដូនតាដែលសាងសង់ឡើងបន្សល់ទុករាប់ពាន់ឆ្នាំ អោយកូនចៅជំនាន់ក្រោយ បាន ដឹងបានឃើញបានស្គាល់។ ជាពិសេស ក្នុងគោល បំណងនិងកិច្ចការអភិរក្សបុរាណស្ថាន ទួលប្រាសាទទួលកប់សពបុរាណផងដែរ។
លោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើដល់ក្រុមការងារកសាង រួមជាមួយអាជ្ញាធរដែនដី បានយកអស់ស្មារតីខិតខំប្រឹងប្រែងដើម្បីឲ្យកកើតឡើងនូវសមិទ្ធផលថ្មីៗនៅក្នុងឃុំ មានផ្លូវ ឥលូវមានសមិទ្ធផលថ្មីត្រូវបានធ្វើពិធីសម្ភោធឆ្លងនាពេលនេះ ជាការដឹកនាំកសាងឡើងដោយលោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន ។
លោកអភិបាលខេត្ត បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋក្នុង និងអាជ្ញាធរត្រូវបន្តខិតខំចូលរួមកសាងសមិទ្ធផលសាធារណៈបន្ថែម និងរក្សាការពារអ្វីៗដែលបានកើតឡើងហើយដូចជាផ្លូវថ្នល់ និងសមិទ្ធផលលើទួលប្រាសាទដងខ្ចាស់នេះ ទុកជាកេរ្ត៍តំណែលដ៏យូរលង់ទៅមុខសម្រាប់មនុស្សជំនាន់ក្រោយ។ លោក បានផ្តល់អំណោយកំដរដៃ ក្រម៉ា ដល់ប្រជាពលរដ្ឋ និងអញ្ជើញទស្សនាសមិទ្ធ ដាំកូនឈើលើទួលប្រាសាទផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។