បារាំង ឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ បញ្ឈប់​ការបញ្ជាទិញ​ឧបករណ៍ 5G ពី​ក្រុមហ៊ុន Huawei

​បារាំង​៖ រដ្ឋាភិបាល​បារាំង បាន​បង្គាប់​ឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ បញ្ឈប់​ការបញ្ជាទិញ​ឧបករណ៍ 5G ពី​ក្រុមហ៊ុន ហូ​វៃ ដោយ​ផ្អែកលើ​ហេតុផល​បញ្ហា​សន្តិសុខ​ជាតិ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​ជាងនេះទៅទៀត​នោះ រដ្ឋាភិបាល​បារាំង​ថែមទាំង​បានដាក់​កំហិត​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ មិនឱ្យ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន ហូ​វៃ ទៀត ហើយ​សម្រាប់​ក្រុមហ៊ុន​ដែលមាន​កុងត្រា​គឺ​បន្តការងារ​ដដែល ប៉ុន្តែ​ត្រូវ​បញ្ចប់​នៅពេល​ផុត​កុងត្រា ។​

​វិធានការ​របស់​ប្រទេស​បារាំង​ខាងលើនេះ បាន​កើតមានឡើង​ស្រប​ពេលដែល​បណ្ដា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​ហាក់ដូច​ស្ដាប់​តាម​ការអំពាវនាវ​រប​ស់​សហរដ្ឋ​អាម៉េរិក ក្នុង​ការហាម​ហាត់​ការប្រើប្រាស់​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​ចិន​មួយ​នេះ ដោយសារតែ​ទីក្រុង​វ៉ាស៊ីនតោន​បានលើកឡើង​ពី​ហានិភ័យ​នៃ​សន្តិសុខ​ជាតិ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close