ក្ងោកបៃតង ជាប្រភេទសត្វកម្រ កំពុងទទួលរងការគម្រាមកំហែង
គេឃើញមានវត្តមានក្ងោក រស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ការពារធម្មជាតិ។ អម្បូរសត្វក្ងោកបៃតង ជាប្រភេទសត្វកម្រមួយប្រភេទ កំពុងទទួលការគម្រាមកំហែងដល់ពូជពង្សនៅភពផែនដី។
ក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។ ក្ងោក តែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ៕


ប្រភពពី៖ សៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។