ក្រសួងសុខាភិបាល ប្រកាសពីការផ្ទុះឡើងនៃជំងឺឈីក នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅថ្ងៃទី២៣ កក្កដានេះ ក្រសុខាភិបាល បានប្រកាសព័ត៌មានស្តីពីការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា ដោយបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈីកគន់ហ្គន់យ៉ា ដែលហៅកាត់ថា ឈីក នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួង បញ្ជាក់ថា តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិអូរនាង និងភូមិអូរឫស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទូល ក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
សូមអានសេចចក្តីប្រកាសខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។