ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​គ្រាប់ នៅ​ស្រុក​គាស់ក្រឡ​

​ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅ​ចំណុច​ជើងភ្នំ​អាង​ខៀវ ស្ថិតក្នុង​ភូមិ​តាថុក ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

​នគរបាល​ស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ប្រជា​ពក​រដ្ឋ​រាយការណ៍​ថា បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ នៅ​ចំណុច​ខាងលើ ភ្លាមៗ កម្លាំង​ជំនាញ ចុះទៅពិនិត្យ ដើម្បី​ប្រមូលយក​ទៅធ្វើ​ការដុត​កំទេចចោល​ផងដែរ​។​

​សូមជម្រាបថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៦​គ្រាប់ រួមមាន​៖Mortar 60mm (​គ្រាប់កាំភ្លើង​ត្បាល់​)​ចំនួន ០២​គ្រាប់ គ្រាប់ PG7(B41) ចំនួន​០២​គ្រាប់ គ្រាប់ B40​ចំនួន 0១​គ្រាប់ និង​គ្រាប់ B62​ចំនួន​០១​គ្រាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close