ត្រឹម១ថ្ងៃ! កូវីដ១៩ សម្លាប់មនុស្ស១៣៩នាក់ នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសពីចំនួនមនុស្សស្លាប់១៣៩នាក់បន្ថែមទៀត ដោយសារតែជំងឺកូវីដ១៩ ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់ក្នុងប្រទេសមួយនេះ។
ចំនួននេះធ្វើឲ្យមនុស្សស្លាប់ដោយសារតែកូវីដ១៩ក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនដល់ ៤ ៤៥៩នាក់ នេះបើតាមការគេហទំព័រសុខាភិបាលប្រទេសឥណ្ឌូនេស៊ី បង្ហាញឲ្យដឹង។
ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងកើតមួយនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួន៩១ ៧៥១នាក់ហើយ បន្ទាប់ពីម្សិលមិញ ប្រកាសពីឆ្លងថ្មី ១ ៨៨២នាក់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។