អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ដាំ​កូនឈើ​បំពេញ​នៅ​តំបន់ ដែល​ធ្លាប់​កាប់​ទន្ទ្រាន​ខុសច្បាប់​

ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន នគរបាល​ការពារ​បេតិកភណ្ឌ និង​មន្ត្រី​ឧទ្យាន​នុ​រក្ស​តំបន់ការពារទេសភាព​អង្គរ បាន​ចូលរួម​ដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​ដែល​រង​ការកាប់​ទន្ទ្រាន​ខុសច្បាប់ ដែល​ស្ថិតនៅ​ខាងលិច​ប្រាសាទ​មេបុណ្យ ក្នុងភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប​។ ដើមឈើ​ដែល​ដាំ​នៅពេលនោះ​រួមមាន ដើម​ធ្នង់ ៥០​ដើម ដើម​គ្រញូង​៥០​ដើម និង​ដើម​បេង​ចំនួន​៤០​ដើម​។​

​គួរ​បញ្ជាក់ថា កន្លងមក​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​រង​ការកាប់​ទន្ទ្រាន​ខុស​ច្បាស់​ពី​ប្រជាពលរដ្ឋ​មួយចំនួន​សម្រាប់​ការពង្រីក​ផ្ទៃដី​ចម្ការ និង​មួយចំនួន​ពី​អ្នក​ចំណូល​ថ្មី​។ យ៉ាងណា អាជ្ញាធរ​ជាតិ​អប្សរា​ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ខិតខំ​យ៉ាង​ស្វិតស្វាញ ក្នុងន័យ​ទប់ស្កាត់​មិនឱ្យ​បទល្មើស​ទាំងនេះ​រីក​រាលដាល​កាន់តែខ្លាំង​។
​
ជាមួយគ្នានេះ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បាន​ចុះ​ដាំ​កូនឈើ​ឡើងវិញ ក្នុងន័យ​បំពេញ​ចន្លោះ​ដែល​បាន​បាត់បង់ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ​ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close