ត្រឹម​១​ថ្ងៃ ម្សិលមិញ​! សមត្ថកិច្ច​ឃាត់ខ្លួន​៣៩​នាក់ ក្នុង​បង្ក្រាប​គ្រឿងញៀន​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ៣៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​បើតាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣២​នាក់ និង​ប្រើប្រាស់​៧​នាក់​។​

​ដោយឡែក​វត្ថុតាង ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(Ice)​ចំនួន ២៩,៩៦​ក្រាម និង​៥​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(Wy)​ចំនួន ០,៦២​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close