តើ​បក្សី​ក​-​ស ចូលចិត្ត​រស់នៅ​ឯណា​?

​សត្វ​ក​-​ស ឬ​ត្រុំ ឬ​កុក​ពាក់​អំបោះ Woolly-necked Stork ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់ដីសើម ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ សត្វ​ក​-​ស ឬ​ត្រុំ ឬ​កុក​ពាក់​អំបោះ មាន​ទំហំ​ពី ៧៥-៩១​សង់ទីម៉ែត្រ ខ្លួន​ទាំងមូល​ខ្មៅ​រលោង លើកលែងតែ​-​ក ក្រោម​ពោះ និង​ក្រោម​កន្ទុយ​ពណ៌​-​ស​។



បក្សី​ប្រភេទ​នេះ រស់​នៅតាម​ទំនាប​លិច​ទឹក និង​តំបន់ដីសើម​ក្នុងព្រៃ​ល្បោះ ជាពិសេស​កន្លែង​ពង​កូន​ធំជាងគេ នៅ​តំបន់​ព្រែក​ទាល់​បឹង​ទន្លេសាប​។ ការបន្ត​ពូជ​សត្វ​ក​-​ស ឬ​ត្រុំ ឬ​កុក​ពាក់​អំបោះ គឺ​ចាប់ពី​ខែកុម្ភៈ រហូតដល់​ខែឧសភា និង​ចាប់ពី​ខែសីហា ដល់​ខែវិច្ឆិកា អាស្រ័យ​លើ​វ័យ​របស់​វា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close